ការព្យាបាល និងការថែទាំ ទៅលើកុមារ និងទារកទើតែប្រសូត្រ នៅសុខៈ គឺធ្វើឡើង ដោយគ្រូពេទ្យជំនាញឯកទេស ផ្នែកប្រពោធនកម្ម និងកុមារ ចាប់ពីជំងឺស្រាលៗរហូតដល់ជំងឺធ្ងន់ ដែលក្នុងនោះក៏មានការសង្គ្រោះបន្ទាន់កូនដែលមានបញ្ហាទើបតែប្រសូត្រ, ទារកវិវត្តយឺតយ៉ាវ, រលាកសួតរ៉ាំរ៉ៃ, និងជំងឺហឺតរ៉ាំរ៉ៃជាដើម។ លើសពីនេះ មន្ទីរពហុព្យាបាល និងសម្ភពសុខៈយើងក៏មានគ្រូពេទ្យឯកទេសរង់ចាំផ្ដល់ប្រឹក្សាទាក់ទងដល់ការវិវត្តរបស់កូន លោក លោកស្រី, មានសេវាជួសកែងជើងទារក ដើម្បីរកភាពមិនប្រក្រតីពីកំណើត និងដើម្បីយើងមានវិធីសាស្រ្តក្នុងការព្យាបាលទប់ស្កាត់បន្ទាន់ មានការចាក់វ៉ាក់សាំងបង្ការជំងឺផ្សេងៗជាច្រើនដល់ទារក និងកុមារ។ អ្វីដែលកាន់តែពិសេសជាងនេះ គឺយើងមានក្រុមគ្រូពេទ្យឯកទេសកុមារប្រចាំការ នៅហ្នឹងកន្លែង ២៤ម៉ោង រៀងរាល់ថ្ងៃ ។