តើអ្វីទៅជាជំងឺមហារីដោះ?
មហារីកដោះ គឺជាមហារីកដែលកើតមានច្រើនជាងគេបំផុតនៅលើពិភពលោក (លើសពីមហារីកសួតជាលើកដំបូងក្នុងឆ្នាំ2020) វាជាមូលហេតុឈានមុខគេនៃការស្លាប់ដោយសារជំងឺមហារីកនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍន៍ និង ឈរលំដាប់ ទី2 នៃការស្លាប់ដោយសារជំងឺមហារីក នៅសហរដ្ឋអាមេរិក។ ក្នុងឆ្នាំ 2020 ស្ត្រីប្រហែល 2.3 លាននាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកដោះនៅទូទាំងពិភពលោក ។ ហើយ 685,000 នាក់បានស្លាប់ ។ រៀងរាល់ 14 វិនាទី នៅកន្លែងណាមួយក្នុងពិភពលោក ស្ត្រីម្នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកដោះ។