👉ជំងឺមហារីកដោះអាចព្យាបាលជា ប្រសិនបើយើងរកឃើញនៅក្នុងដំណាក់កាលដំបូង ។ 🏥#មនទីរពហុព្យាបាលនិងសម្ភពសុខៈ ផ្តល់សេវាពិនិត្យរកមើលជំងឺមហារីកដោះដំណាក់កាលដំបូង ដោយប្រើមាស៊ីន ម៉ាម៉ូក្រាមឌីជីថល និង អ៊ុលត្រាសោន ។ ឌីជីថល mammography គឺជាទម្រង់ mammography ទំនើប មានភាពរហ័សនិង ងាយស្រួលជាងមុន ហើយផ្តល់ឱ្យវេជ្ជបណ្ឌិតនូវរូបភាពកាន់តែប្រសើរជាមួយនឹង គុណភាពរូបភាពខ្ពស់ជាងការថតកាំរស្មីអ៊ិចធម្មតា។ អ៊ុលត្រាសោនសុដន់ គឺ ម៉ាស៊ីនដែលប្រើរលកសំឡេងដើម្បីបង្កើតរូបភាព។ អ៊ុលត្រាសោន អាចចាប់យករូបភាពនៃតំបន់នៃដោះ ដែលអាចពិបាកនឹងមើលដោយប្រើ mammography ។
តើស្ត្រី វ័យណាទៅគួរពិនិត្យស្វែងរកមហារីកដោះ ?
ស្ត្រីដែលមានអាយុចាប់ពី 40 ឆ្នាំឡើងទៅ គួរតែធ្វើ mammography រាងរាល់ 2 ទៅ 3 ឆ្នាំម្តង និង អ៊ុលត្រាសោនសុដន់ រាងរាល់ឆ្នាំ ដើម្បីពិនិត្យរក ជំងឺមហារីកដោះនៅក្នុងដំណាក់កាលដំបូង ។