មកយល់ដឹងពីប្រភេទ Human papillomavirus(HPV) និង វ៉ាក់សាំងការពារ💉💉
Human papillomavirus (HPV) ដែលគេស្គាល់មានជាង 100 ប្រភេទ ។ ហើយដែល 40 ប្រភេទត្រូវបានឆ្លងតាមរយៈការរួមភេទដោយផ្ទាល់ និង អាចបង្កជាជំងឺដល់មនុស្ស។ វីរុស HPV ប្រភេទ 6 និង 11 ត្រូវបានគេស្គាល់ថាជា វិរុសដែលបណ្តាលអោយកើតជំងឺសេមាន់នៅលើប្រដាប់បន្តពូជ ។ ចំណែក ឯ ប្រភេទ 16 , 18, 31, 33, 45, 52 និង 58 បណ្តាលអោយកើតមហារីក (មាត់ស្បូន ទ្វាមាស និង រន្ធទ្វារមាស) និង មហារីករន្ធគូថ។ បច្ចុប្បន្នមិនមានថ្នាំ ឬ ការព្យាបាលសម្រាប់ការឆ្លងមេរោគ HPV ទេ ប៉ុន្តែយើងមានវ៉ាក់សាំងដើម្បីការពារប្រឆាំងនឹងការឆ្លងមេរោគ HPV នេៈ។ វ៉ាក់សាំងទាំងនោះរួមមាន ៖
-Cervarix : អាចកាពារមេរោគ HPV 16, 18
-Gardasil : អាចការពារមេរោគ HPV 6, 11, 16, 18
-Gardasil 9 : អាចការពារមេរោគ HHPV 6, 11, 16, 18, 31, 33, 45, 52, 58
👉សម្រាប់បងប្អូនមានចំណាប់អារម្មណ៍អាចទំនាក់ទំនងមកកាន់ផេកគ្លីនិកផ្ទាល់បាន
#SohakPolyclinicandMaternityមនទីរពហុព្យាបាលនិងសម្ភពសុខៈសែនសុខ