មន្ទីរពហុព្យាបាល និងសម្ភពសុខៈ

សូមស្វាគមន៍មកកាន់មន្ទីរពហុព្យាបាល និងសម្ភពសុខៈ ដែលជាស្ថាប័នសុខាភិបាលឯកជនឈានមុខគេមួយនៅក្នុងក្រុងតាខ្មៅ​​ ដែលបានបើកដំណើរការនៅក្នុងឆ្នាំ​ 2016 និងបានធ្វើការព្យាបាលជូនអ្នកជំងឺបានរយៈពេល​ជាង៦ឆ្នាំមកហើយ។ នៅទីនេះយើងនឹងផ្តល់នូវសេវាកម្មសុខភាពគ្រប់ជ្រុងជ្រោយដែលអាចជឿទុកចិត្តបានជាមួយនឹងតម្លៃសមរម្យជួនអ្នកជំងឺ។​ យើងមានវេជ្ជបណ្ឌិតឯកទេសជាច្រើនផ្នែក​ ក៏ដូចជាក្រុមគ្រូពេទ្យជំនាញព្យាបាលជាច្រើននាក់ដែលមានបទពិសោធន៍ជាច្រើនឆ្នាំពីសាកលវិទ្យាល័យសុខាភិបាល និងមានវិញ្ញាបនបត្រឯកទេសពីប្រទេសបារាំងរួមផ្សំជាមួយបរិក្ខារវេជ្ជសាស្ត្រទំនើបៗ បន្ទប់ពិសោធន៍ បន្ទប់វះកាត់ បន្ទប់សំរាល និងបន្ទប់សំរាកដែលត្រូវបានរៀបចំ និងសំអាតអោយមានអនាម័យស្របតាមស្តង់ដារបស់ក្រសួងសុខាភិបាល។ ក្រុមវេជ្ជបណ្ឌិត​ និងគ្រូពេទ្យជំនាញឯកទេសរបស់យើង បានធ្វើការព្យាបាលអ្នកជំងឺដោយជោគជ័យប្រមាណជា 15000 នាក់ក្នុង​មួយ​ឆ្នាំ។ បច្ចុប្បន្ននេះមន្ទីរពហុព្យាបាល និងសម្ភពសុខៈ​ មានទីស្នាក់ការកណ្តាលនៅក្រុងតាខ្មៅដែលមានបុគ្គលិកសរុបចំនួនប្រមាណ​ជា 80 នាក់។​ ដើម្បីបំពេញតម្រូវការបន្ថែម​ ក៏ដូចជាផ្តល់នូវភាពងាយស្រួលទៅកាន់អ្នកជំងឺ​ មន្ទីរពហុព្យាបាល និងសម្ភពសុខៈ បានបង្កើតសាខាមួយទៀតនៅទីក្រុងភ្នំពេញដែលមានឈ្មោះថា មន្ទីរពហុព្យាបាល និងសម្ភពសុខៈសែនសុខ ដែលបានចាប់ដំណើរការក្នុងឆ្នាំ2017។ ទីនេះគឺជាកន្លែងដែលផ្តល់សេវាកម្មយ៉ាងទូលំទូលាយ និងច្រើនផ្នែក រួមមានសេវាកម្ម​ជាច្រើនផ្នែកដូចជា៖

  • ផ្នែក សម្ភព រោគស្ត្រី
  • ផ្នែក​ ជំងឺកុមារ
  • ផ្នែក ជំងឺទូទៅ
  • ផ្នែកវះកាត់
  • រូបភាពវេជ្ជសាស្ត្រ និងមន្ទីរពិសោធន៏
  • ផ្នែកត្រចៀក ច្រមុះ និងបំពង់ក។

 បុគ្គលិករបស់មន្ទីរពហុព្យាបាល និងសម្ភពសុខៈទាំងអស់មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់សេវាកម្មព្យាបាល​ និងថែទាំប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈកម្រិតខ្ពស់ សុវត្ថិភាព រួសរាយរាក់ទាក់ និងផាសុកភាព ដល់អតិថិជនទាំងអស់ដែលចូលមកទទួលសេវាកម្មនៅគ្លីនិករបស់យើង។

ចក្ខុវិស័យ
ឈានមុខគេក្នុងការថែទាំសុខភាពប្រចាំខេត្តកណ្តាល
បេសកកម្ម
ប្តេជ្ញាផ្តល់សុខភាពជូនដល់មនុស្សគ្រប់រូបឲ្យបានកាន់តែច្រើន
គុណតម្លៃ

អ្នកជំងឺជាបេះដូងរបស់គ្លីនិក និងត្រូវបានព្យាបាលដោយក្រុមគ្រូពេទ្យឯកទេស ប្រកបដោយការគោរព​ យកចិត្តទុកដាក់ ក្រមសីលធម៍ និងវិជ្ជាជីវៈ។

ប្តេជ្ញា

បន្តការអភិវឌ្ឍន៍ឲ្យកាន់តែប្រសើរ

ទទួលយកការណាត់ជួប