នៅសុខៈ រាល់ការថែទាំ​ និងព្យាបាល គឺធ្វើឡើងដោយ ក្រុមគ្រូពេទ្យ ឯកទេសផ្នែកជំងឺទូទៅ និងគ្រប់ផ្នែក ផ្សេងទៀត ដោយធ្វើការពិនិត្យនិងពិគ្រោះជំងឺដោយយកចិត្តទុកដាក់បំផុត រួមទាំងការធ្វើរោគវិនិច័្ឆយទៅតាមស្ថានភាពជំងឺជាក់ស្ដែង។​ ក្រុមគ្រូពេទ្យរបស់យើងមានជំនាញក្នុងការធ្វើរោគវិនិច្ឆ័យ ការគ្រប់គ្រង និងព្យាបាលជំងឺដែលកើតមានឡើង ពិបាករកមូលហេតុដូចជា ការឈឺក្បាលដោយគ្មានមូលហេតុ, រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ, ជំងឺលើសឈាម ដែលមិនអាចគ្រប់គ្រងបាន, ជំងឺទឹកនោមផ្អែម, ជំងឺខ្សោយតម្រងនោម បេះដូង និងជំងឺឆ្លងរាំរជាដើម។